Header Ads

៥ ចំណុច​ដើម្បី​ក្លាយ​ជា​មនុស្ស​ឯករាជ្យ​

ពាក្យថា «ឯករាជ្យ» មានអត្ថន័យ​ខុសៗគ្នា ចំពោះ​មនុស្ស​ផ្សេងៗ​គ្នា។ ឯករាជ្យអាច​ជា ការបន្ត​ការងារ​អ្វីមួយ​ដោយខ្លួន​ឯង បញ្ចប់សម្ព័ន្ធ​ភាពជាមួយ​ដៃគូ ឬ ក៏ការចេញ​ទៅរស់នៅ​តែម្នាក់​ឯង។ ទោះជាយ៉ាងណាក៏ដោយ ការដែលមាន​សេរីភាព​ដោយមិន​មានភាព​ភ័យខ្លាច​លើឧបសគ្គ​ណាមួយ អាចធ្វើ​ឲ្យអ្នកក្លាយ​ជាមនុស្ស​ដ៏ឯករាជ្យ​ម្នាក់។

ដូច្នេះដើម្បីអភិវឌ្ឍខ្លួនឱ្យ​ក្លាយ​ជា​មនុស្ស​ឯករាជ្យ​ អ្នក​គួរតែ ៖

ទី១ ធ្វើគម្រោងផែនការដើម្បីខ្លួនអ្នក

អ្នកអាចរៀបគម្រោង ដោយសរសេរពី​អ្វីដែល​អ្នកចង់​ធ្វើអ្វី ដែលអ្នក​ត្រូវធ្វើ និង អ្វីដែលអ្នក​បានធ្វើរួច​ហើយ។

ទី២ ពិនិត្យហិរញ្ញវត្ថុរបស់អ្នកជាប្រចាំ

ការរស់នៅដ៏ឯករាជ្យ តម្រូវឲ្យអ្នកមានលទ្ធភាពផ្គត់ផ្គង់រាល់ការចំណាយផ្ទាល់ខ្លួនទាំងឡាយ។ ប្រសិនបើអ្នកពុំមានលទ្ធភាពផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃគ្រប់គ្រាន់ ព្យាយាមសន្សំប្រាក់មួយចំណែកទុកជាប្រចាំ។ ការមានឯករាជ្យទៅលើហិរញ្ញវត្ថុអាចជួយឲ្យអ្នកមានអារម្មណ៍ថា ខ្លួនកំពុងមានភាពជឿជាក់ និង មានការលើកទឹកចិត្តចំពោះខ្លួនឯង។

ទី៣ មិនត្រូវឲ្យអ្នកដទៃធ្វើអ្វីដែលអ្នកអាចធ្វើខ្លួនឯងបាន

ប្រសិនបើម្ដាយអ្នកជាអ្នកចម្អិនម្ហូបអាហាររាល់ថ្ងៃ សាកល្បងចម្អិនអាហារដោយខ្លួនឯងវិញម្តង។ ប្រសិនបើអ្នកនៅពឹងពាក់មិត្តរួមការងារក្នុងការធ្វើការងារតូចតាចណាមួយ ចូរងាកមកធ្វើការងារនោះដោយខ្លួនឯងឲ្យបានត្រឹមត្រូវ។

ទី៤ រៀនរស់នៅដោយខ្លួនឯង

នេះអាចជាការលំបាកសម្រាប់មនុស្សម្នាក់ចេញពីផ្ទះមករៀន រស់នៅខាងក្រៅដោយខ្លួនឯងនៅពេលដំបូង។ សួរខ្លួនឯង មើលថា អ្នកត្រូវរស់នៅជាមួយឪពុកម្ដាយរហូតឬ? ត្រូវចាំនរណាម្នាក់ជួយការងារនេះ ការងារនោះរហូតឬ? ត្រូវធ្វើតាមការបញ្ជារបស់គេរហូតឬ? ព្យាយាមធ្វើអីងាយៗ ដោយខ្លួនឯងពីថ្ងៃនេះដើម្បីឲ្យអ្នករឹងប៉ឹង នឹងអាចធ្វើការសម្រេចចិត្តដ៏លំបាក ណាមួយនៅថ្ងៃក្រោយ។

ទី៥ គិតឲ្យបានល្អិតល្អន់ជាងមុន

ការគិតបានល្អនេះមិនមែនមានន័យថា ត្រូវរិះគន់អ្វីជុំវិញខ្លួនរហូតនោះទេ។ ប៉ុន្តែអ្នកត្រូវសួរសំនួរខ្លួនឯងជាប្រចាំថា ហេតុអ្វីទៅ? ម៉េចបានចឹង? អាចធ្វើម៉េចខុសពីហ្នឹងបានអត់? កុំបោះបង់អ្វីមួយចោលដោយងាយ។ មិនត្រូវចាំតែអូខេគ្រប់ពេលនោះទេ ត្រូវចេះប្រឆាំងអ្វីដែលមិនសមហេតុផល និង ទទួលយកអ្វីដែលគិតថាល្អ។ ការវិភាគបានត្រឹមត្រូវនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សឯករាជ្យជាក់ជាពុំខាន។

ខ្ញុំសង្ឃឹមថា​អត្ថបទនេះ អាចផ្ដល់​ជូននូវ​គុណប្រយោជន៍​ជាច្រើន​ដល់អ្នក ។ ប្រសិន​បើអ្នក​ពេញ​ចិត្តនឹង​អត្ថបទនេះ សូម​ធ្វើការ​ចែកចាយ​បន្ត ។ យើងខ្ញុំទាំង​អស់​គ្នា រង់ចាំ​ទទួល​​មិតិរិះគន់​​ស្ថាបនា ពីអស់​លោក អ្នកនាង​កញ្ញា ដោយក្ដីសោមន្ស​រីករាយ។


No comments