ជីវិតនៅលើទោចក្រយាន្តយន្ត - Frost ZK
ចាប់តាំងពីឆ្នាំ ២០១៣ មកខ្ញុំក្លាយជាខ្លួនអ្នកជិះម៉ូតូផ្សងព្រេងម្នាក់ឯងដំបូងបំផុតនៅកម្ពុជាក៏ដូចជា ផលិតជាវីដេអូប្លុក។ ដោយមានសុភាពិតមួយផ្ទាល់ខ្លួនថា "បញ្ចាំងសម្រស់កម្ពុជាដោយប្រើប្រាស់ ទោចក្រយាន្តយន្ត" ខ្ញុំបានធ្វើដំណើរទៅកន្លែងប្លែកៗស្រស់ស្អាតនៅប្រទេសកម្ពុជាយើងហើយបាន ដក់ស្រង់ចាប់យកសម្រស់ដ៏ស្រស់ត្រកាលនោះបង្កើតជាវីដេអូដំណើរកំសាន្តជាភាគដែលខ្ញុំអោយ ឈ្មោះថា "Daily Observation | Cambodia" ដែលដាក់អោយទស្សនាដោយឥតគិតថ្លៃតាមបណ្តាញ YouTube របស់ខ្ញុំដែលឥឡូវនេះឈានមកដល់ភាគទី ៦០ ហើយ។
ការផ្លាស់ប្តូរជីវិតពីមនុស្សធម្មតាដែលធ្វើការពេញម៉ោងអោយក្រុមហ៊ុនឯកជនមួយទៅជាអ្នកជិះម៉ូតូ ផ្សងព្រេងម្នាក់ឯងដែលតាមចាប់អោបក្រសោបក្តីស្រមៃគឺចាប់ផ្តើមឡើងដោយប្រើប្រាស់តែកាម៉េរា
ដ៏តូចមួយដែលហៅថា GoPro Hero 3+ Black ដែលមានតំលៃត្រឹមតែ ៤០០ ដុល្លារប៉ុណ្ណោះ។

Post a Comment